 |
| សោណ្ឌ្យារាមនារដូវវស្សា |
ជាអាស្រមតូចមួយដែលបានវិវឌ្ឍន៏ខ្លួនចេញពីសាលាបុណ្យក្រោយភូមិ,សោណ្ឌ្យារាមបច្ចុប្បន្នបាន និងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងឋានៈជាសង្ឃមណ្ឌលមួយដែលបំរើឲ្យការស្នាក់នៅដើម្បីសិក្សាបរិយត្តិធម៌របស់ភិក្ខុ សាមណេរដែលមកអំពីទីជនបទឆ្ងាយៗ ឬខេត្តផ្សេងៗហើយសិក្សានៅពុទ្ធិកអនុវិទ្យាល័យ,
ពុទ្ធិកវិទ្យាល័យ និងពុទ្ធិកសាកលវិទ្យាល័យក្នុងក្រុងកំពង់ឆ្នាំង។
ផ្តើមចេញពីឆន្ទៈពុទ្ធសាសនាពិតៗពិសេសក្នុងគោលបំណងអភិវឌ្ឍន៏ធនធានសមត្ថភាពនៃចំណេះដឹងរបស់ព្រះសង្ឃ,ព្រះចៅអធិការរួមនឹងពុទ្ធបរិស័ទជុំវិញអាស្រមដែលមានជីវភាពក៏មិនសូវជាល្អ បានរួបរួមគ្នាព្យាយាមកសាងសេនាសនៈមានទាំងប្រក់ស្លឹកត្នោត មានទាំងឈើ មានទាំងថ្មស៊ីម៉ង់ត៍សំដៅធ្វើយ៉ាងណាឲ្យព្រះសង្ឃមានជំរកគ្រប់គ្រាន់ដើម្បីស្នាក់នៅរៀនសូត្រ។
 |
| សកម្មភាពសាងសង់កុដិបន្ថែម |
 |
| សកម្មភាពសាងសង់កុដិបន្ថែម |
ការឧបត្ថម្ភជាចង្ហាន់បិណ្ឌបាតមានជាប្រចាំថ្ងៃដោយពុទ្ធបរិស័ទជុំវិញអាស្រម ក្នុងបុព្វហេតុធ្វើយ៉ាងណាឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ។ នេះក៏ព្រោះតែសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងព្រះពុទ្ធសាសនា
No comments:
Post a Comment