27 July 2014

ការកសាងរោងភត្ត

នៅក្នុងព.ស២៥៥៨ គ.ស២០១៤ នេះយើងបានចាប់ផ្តើមសាងសង់រោងភត្ត(រោងបាយ)ថ្មីមួយ
ជំនួសអោយរោងភត្តចាស់ដែលមានសភាពចាស់ទ្រុឌទ្រោម ព្រោះរោងភត្តចាស់នោះកសាងឡើង
ពីកូនឈើ ឬស្សីប្រក់ស្លឹកត្នោតតាំងពីកាលដែលទើបមានព្រះសង្ឃគង់នៅជាលើកដំបូងម្លេះ។
ឧបាសក ឈឹម ទូច មេជាងប្រចាំវត្តកំពុងរៀបក្តារពុម្ពចាក់គ្រឹះក្រោយរោងភត្តចាស់

 រោងភត្តថ្មីគឺនឹងត្រូវកសាងឡើងអំពីស៊ីម៉ង់ត៏ដែលអាចមានអាយុស្ថិតនៅបានរាប់សិបឆ្នាំ។ឯថវិកា
សាងសង់គឺប្រើប្រាស់ថវិកាដែលបានមកពីការចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយរួមនិងបច្ច័យបុណ្យ
ទាននានា។បើពុទ្ធបរិស័ទជិតឆ្ងាយ ឬ ឯកឧត្តម លោក លោកស្រី សប្បុរសជនដែលមាសទ្ធាជ្រះថ្លា
 និង មានបំណងចង់ចូលរួមចំណែកក្នុងការកសាងនេះសូមមេត្តាទំនាក់ទំនងតាមរយៈមធ្យោបាយ
ទំនាក់ទំនងដែលមានបង្ហាញជូននៅខាងលើទំព័រស្រាប់។





No comments: