ពុទ្ធិកវិទ្យាល័យ និងពុទ្ធិកសាកលវិទ្យាល័យជាច្រើនអង្គដែលនិមន្តមកអំពីទីជិតឆ្ងាយហើយខ្វះវត្ត
ស្នាក់នៅអោយចូលមកគង់នៅដើម្បីបន្តការសិក្សារៀនសូត្រនិងកុលបុត្រក្នុងស្រុកភូមិដែល
ប្រាថ្នាបួសក៏មានជាច្រើនអង្គដែរ។ រហូតមកដល់បច្ចុប្បន្ននេះ នៅតែមានព្រះសង្ឃជាច្រើនអង្គ
និមន្តមកគង់នៅដដែល ហើយក៏បានទទួលសិទ្ធិពីមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត
បង្កើតជាវត្តអារាមដោយស្របច្បាប់។
| ពិធីបុណ្យបំបួសកុលបុត្រ |
| ពិធីបុណ្យបំបួសកុលបុត្រ |
| ពិធីបុណ្យបំបួសកុលបុត្រ |
| ពិធីបុណ្យបំបួសកុលបុត្រ |
| ពិធីបុណ្យបំបួសកុលបុត្រ |
ប៉ុន្តែការប្រឈមមុខដ៏ខ្លាំងក្លានោះគឺកង្វះសេនាសនៈ(កុដិ) នេះគឺជាមូលហេតុ
ចម្បងមួយដែលត្រូវដោះស្រាយ។ព្រះចៅអធិការ ព្រះសង្ឃ គណកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានរួបរួមគ្នាទៅតាមធនធាននិងសទ្ធាដើម្បីកសាងសោណ្ឌ្យារាម
អោយក្លាយជាវត្តអារាមមួយដែលអាចអោយព្រះសង្ឃគង់នៅបានសមរម្យ និងសក្តិសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយ។
No comments:
Post a Comment